Ecole Polytechnique

cropped-logo_ecole_polytechnique.png

សង្ខេបអំពីប្រវត្តិរបស់សាលា

Ecole Polytechnique ដែល ជា ទូទៅ ត្រូវ បាន គេ ហៅ កាត់ ថា l’X គឺ ជា សាលា បច្ចេកទេស វិស្វកម្ម និង វិទ្យាសាស្រ្ត ដ៍ ល្បីល្បាញ បំផុត នៅ ប្រទេស បារាំង (អាច និយាយ បាន ថា ជា សាលា ជាប់ ចំនាត់ថ្នាក់ លេខ មួយ ផ្នែក វិស្វកម្ម និង វិទ្យាសាស្ត្រ ក្នុង ប្រទេស នេះ)។ សាលា នេះ ត្រូវ បាន បង្កើត ឡើង នៅ ឆ្នាំ ១៧៩៤ នៅ ទីក្រុង ប៉ារីស ក្នុង អាណត្តិ ដឹកនាំ របស់ អធិរាជ ណាប៉ូឡេអុងទី១ ប៉ុន្តែ ចាប់ ពី ឆ្នាំ ១៩៧៦ មក សាលា នេះ បាន ប្តូរ ទីតាំង ទៅ តំបន់ ប៉ែក ខាង ត្បូង នៃ ទីក្រុង ប៉ារីស។ សាលា នេះ ត្រូវ បាន បង្កើត ឡើង ដើម្បី បណ្តុះ បណ្តាល វិស្វករ ជាន់ ខ្ពស់ និង អ្នក វិទ្យាសាស្រ្ត សម្រាប់ ការ អភិវឌ្ឍន៏ ប្រទេស។ នៅ ឆ្នាំ ១៨០៤ សាលា នេះ ត្រូវ បាន ផ្តល់ ងារ ជា សាលាទាហាន ដោយ អធិរាជ ណាប៉ូឡេអុង ទី មួយ ហើយ ក៍ ត្រូវ បាន គេ ឲ្យ ងារ នេះ ជាប់ រហូត មក ទល់ សព្វថ្ងៃ។ ពាក្យ ស្លោក ពិសេស មួយ ដែល អធិរាជ ណាប៉ូឡេអុង ទី មួយ ផ្តល់ អោយ សាលា នេះ គឺ “Pour la Patrie, les Sciences et la Gloire” ដែល មាន ន័យ ថា «ដើម្បី មាតុភូមិ វិទ្យាសាស្រ្ត និង ជ័យជំនះ» ដែល ចង់ បញ្ជាក់ អោយ ច្បាស់ ថា សាលា នេះ គឺ ត្រូវ បាន បង្កើត ឡើង ដើម្បី អភិវឌ្ឍ ទាំង វិស័យ យោធា, វិស័យ ស៊ីវិល និង វិស័យ វិទ្យាសាស្រ្ត ទូទៅ។ ដោយសារ តែ ដូច្នេះ ហើយ ទើប និស្សិត សញ្ជាតិ បារាំង ទាំងអស់ មាន ងារ ជា ទាហាន និង ទទួល បាន ប្រាក់ខែ ដូច ទាហាន ដែរ នៅ ពេល ដែល គេ កំពុង រៀន នៅសាលា នេះ។ បញ្ជាក់ ៖ មាន តែ និស្សិត ដែល មាន សញ្ជាតិ បារាំង ប៉ុណ្ណោះ ដែល មាន ងារ ជា ទាហាន ចំនែក និស្សិត បរទេស ពុំ មាន ងារ ជា ទាហាន ឡើយ។ និស្សិត ដែល កំពុង សិក្សា និងបាន បញ្ចប់ ការ សិក្សា ថ្នាក់ វិស្វករ នៅ សាលា នេះ មាន ឈ្មោះ ថា Polytechnicien។ គួរ កត់ សំគាល់ ម្តង ទៀតថា សាលា នេះ គឺ ជា សាលា ដែល បណ្តុះ បណ្តាល វិស្វករ និង អ្នក វិទ្យាសាស្រ្ត ជាន់ខ្ពស់។ ជាក់ស្តែង អតីតនិស្សិត (Polytechnicien) រួមមាន Cauchy, Laplace, Coriolis, Gay-Lussac, Lagrange, Poincaré, Fourier, Poisson, Ampère, Becquerel, Fresnel, Schwartz ជាដើម សុទ្ធសឹង តែ ជា អ្នកប្រាជ្ញ ដ៏ ល្បីល្បាញ ផ្នែក គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង វិទ្យាសាស្រ្ត វិស្វកម្ម។ គ្រាន់ តែ ឃើញ នូវ ឈ្មោះ អ្នក ទាំង នេះ យើង អាច នឹង យល់ ច្បាស់ ភ្លាម ថា Ecole Polytechnique គឺ ពិត ជា សាលា ដែល មាន កិត្តិស័ព្ទ ដ៏ ល្បីល្បាញខាង ផ្នែក វិទ្យាសាស្រ្ត មែន។

Ecole Polytechnique នៅពេលបច្ចុប្បន្ន

បច្ចុប្បន្ន នេះ Ecole Polytechnique ធ្វើ ការ ជ្រើសរើស និស្សិត អោយ ចូលរៀន ថ្នាក់ វិស្វករ ចំនួន ៥០០ នាក់ ក្នុង ១ ជំនាន់ (Ingénieur Polytechnicien Program) ដែល ក្នុង នោះ មាន និស្សិត សញ្ជាតិ បារាំង ចំនួន ៤០០ នាក់ និង និស្សិត បរទេស ចំនួន ១០០ នាក់យ៉ាងតិច ដែលចំនួននេះបានកើនឡើង ដល់ជាង ១២០នាក់។ ដើម្បី បាន ចូលរៀន ថ្នាក់ វិស្វករ នៅ សាលា នេះ និស្សិត ត្រូវ ឆ្លង កាត់ ការ ប្រលង ជ្រើសរើស យ៉ាងស្ វិតស្វាញ ពីព្រោះ Ecole Polytechnique ជ្រើស យក តែ សិស្ស ពូកែ តែ ប៉ុណ្ណោះ។ ដើម្បី មាន សិទ្ធិ ចូលរួម ប្រលង ប្រជែង ចូលរៀន គ្រប់ និស្សិត ទាំងអស់ត្រូវ បញ្ចប់ ការ សិក្សា នៅ តាម សកលវិទ្យាល័យ នានា យ៉ាងហោច ណាស់ ចំនួន ពីរ ឆ្នាំ ដែល មាន តម្លៃ ស្មើ នឹងថ្នាក់ត្រៀម (Classe préparatoire) ចំពោះ និស្សិត បារាំង។ ដូច្នេះ ហើយ ក្រោយ ការ សិក្សារ យៈពេល ៤ ឆ្នាំនៅ ទីនេះ យើង នឹង ទទួល បាន សញ្ញាប័ត្រ ពីរ គឺ សញ្ញាប័ត្រ វិស្វករ នៃ Ecole Polytechnique និង សញ្ញាប័ត្រ ថ្នាក់ អនុបណ្ឌិត។ គួរ បញ្ជាក់ ថា ពាក្យ Polytechnicien សំដៅ លើ អ្នក ដែល ធ្លាប់ បាន រៀន នៅ Ecole Polytechnique ដែល មាន ន័យ ថា ពហុបច្ចេកទេស។ ពាក្យ នេះ ចង់ បញ្ជាក់ អោយ ឃើញ ទៀត ថា អ្នក ដែល ធ្លាប់ រៀន នៅ ទីនោះ ត្រូវ តែ មាន ចំនេះដឹង ច្រើន និង ចេះ ពី បច្ចេកទេស អោយ បាន ច្រើន ដើម្បី ងាយស្រួល ក្នុង ការអភិវឌ្ឍន៏ ប្រទេសជាតិ និង អភិវឌ្ឍ វិទ្យាសាស្រ្ត។ ដូច្នោះ ហើយ នៅ ឆ្នាំ សិក្សា ទីមួយ និង ទីពីរ សាលា តម្រូវ អោយ និស្សិត ទាំងអស់ រៀន មុខវិជ្ជា ជា ច្រើន ផ្នែក ខុសៗ គ្នា ដើម្បី អោយ គេ មាន ចំនេះ ដឹង ច្រើន សាកសម នឹង ពាក្យ ថា Polytechnicien។ ដោយសារ តែ ការសិក្សា មុខវិជ្ជា ដ៏ ច្រើន សម្បូរបែប នេះ ហើយ ទើប និស្សិត Polytechnicien អាច មាន លទ្ធភាព ក្នុង ការជ្រើសរើស មុខជំនាញ មួយ ដែល ខ្លួនពេញចិត្ត ដើម្បី សិក្សា ឲ្យ ស៊ី ជម្រៅ នៅ ឆ្នាំ ទី៣។ មុខ ជំនាញ ទាំង នេាះ ត្រូវ បាន រៀបចំ ដោយ ដេប៉ាតឺម៉ង់ ទាំង ១០ របស់ សាលា នេះ ដែល រួមមាន ដេប៉ាតឺម៉ង់ គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា, ពត៌មានវិទ្យា, មេកានិច, គណិតវិទ្យាអនុវត្តន៏, វិទ្យាសាស្រ្តសេដ្ឋកិច្ច, វិទ្យាសាស្រ្តសង្គម និង ភាសាបរទេស។ គួរ កត់ ចំណាំ ថា ចំពោះ ថ្នាក់ វិស្វករ (Ingénieur Polytechnicien Program) ការសិក្សា ប្រពឹត្ត ទៅ រយះពេល ៤ឆ្នាំ ដែល ក្នុង នោះ ៣ឆ្នាំ ដំបូង ស្ថិត នៅ Ecole Polytechnique ហើយ នៅ ឆ្នាំ ទី៤ និស្សិត ទាំងអស់ ត្រូវ តំរូវ ឲ្យ ទៅ រៀន នៅ តាម សាលា ផ្សេងៗ គ្នា ទៅ តាម ជំនាញ ដែល គេ ស្រលាញ់ និង ជ្រើសរើស។ សាលា ទាំងនេះ ត្រូវ បាន គេ ហៅថា Ecole d’Application។ ចំពោះ និស្សិត ណា ដែល ចង់ ទៅ បន្ត ការសិក្សានៅ ក្រៅ ប្រទេស គេ ក៏ អាច យក ឆ្នាំទីបួន នោះ ទៅ បន្ត ការសិក្សា នៅ តាម ប្រទេស នានាដូចជា សហរដ្ឋអាមេរិច, កាណាដា, អូស្រ្តាលី, អាឡឺម៉ង់, ស្វ៊ីស, ជប៉ុន ជាដើម ហើយ អ្នកខ្លះ ទៀត ដែល មិន ចង់ ទៅ រៀន Ecole d’Application គេ ក៏ អាច រៀន ថ្នាក់ អនុបណ្ឌិត នៅ Ecole Polytechnique ផ្ទាល់។ នៅពេល ដែល គេ បញ្ចប់ ឆ្នាំទីបូន គេ នឹង ទទួល បាន សញ្ញាប័ត្រ ពីរ គឺ សញ្ញាប័ត្រ ថ្នាក់វិស្វករ ពី Ecole Polytechnique និង សញ្ញាប័ត្រ ថ្នាក់ អនុបណ្ឌិត ពី សាលា ដែល គេ រៀន នៅ ឆ្នាំទីបួន។ នៅ ពេល ដែល គេ ទទួល បាន សញ្ញាប័ត្រ ទាំងពីរ នេះ ហើយ មាន អ្នក ខ្លះ បំពេញ ការងារ អោយ រដ្ឋាភិបា បារាំង, អ្នក ខ្លះ ធ្វើ ការងារ ឯកជន និង អ្នកខ្លះ ទៀត ដែល មាន បំណង ក្លាយជា អ្នកស្រាវជ្រាវ បន្ត ការសិក្សា ថ្នាក់បណ្ឌិត សម្រាប់ អ្នក ដែល មាន ចំនាប់អារម្មណ៏ ហើយ ចង់ដឹង ពត៌មាន លំអិត លោក អ្នក អាច ចូល ទៅ កាន់ គេហទំព័រ របស់ សាលា ផ្ទាល់ គឺ www.polytechnique.edu

 

This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s