Ecole Supérieure de Physique et de Chimie Industrielles de la Ville de Paris

sponsor_espci

Ecole Supérieure de Physique et de Chimie Industrielles de la Ville de Paris ដែល ត្រូវ បាន ហៅ កាត់ ថា ESPCI ជា គ្រឹះស្ថាន ឧត្តម សិក្សា មួយ ក្នុង ចំណោម គ្រឹះស្ថាន ឧត្តមសិក្សា ដ៏ល្បីៗ ជា ច្រើន ទៀត នៅក្នុង ប្រទេស បារាំង សាលា នេះ ត្រូវ បាន គេ បង្កើត ឡើង តាំង ពី ឆ្នាំ ១៨៨២ នៅ សង្កាត់ ទីប្រាំ នៃ ទីក្រុង ប៉ារីស។ ESPCI ត្រូវ បាន គេ ស្គាល់ ថា ជា សាលា ដែល មាន គុណភាព ខ្ពស់ ក្នុង ការបណ្តុះ បណ្តាល និស្សិត និង ជា សាលា ឈាន មុខ ខាង ការអនុវត្ត ផ្ទាល់។អ្វី ដែល ធ្វើ អោយ សាលា នេះ មាន ឈ្មោះ ល្បីល្បាញ នោះ គឺ ចាប់ តាំងពី បង្កើត សាលា នេះ មក មាន អ្នកស្រាវជ្រាវ របស់ សាលា ប្រាំមួយ នាក់ហើយ ទទួល បាន ពាន រង្វាន់ ណូបែល វិទ្យាសាស្រ្ត ដែល ក្នុងនោះ មាន ម្នាក់ទទួលបានដល់ទៅពីរ (Nobel de Physique et de Chimie) ម្នាក់ ឯង គឺ Marie Curie ។ លើសពីនេះទៅទៀត សាលា មាន អត្ថបទ វិទ្យាសាស្រ្ត ចេញ ជា រៀងរាល់ ថ្ងៃ និង កម្មសិទ្ធ បញ្ញា (brevet) មួយ ក្នុងមួយ សប្តាហ៍។ គេ សង្កេត ឃើញ ថា មាន និស្សិត ប្រមាណ ជា ៦០% បាន បន្ត យក ថ្នាក់បណ្ឌិត ក្រោយ ពី បញ្ចប់ ការសិក្សា នៅ ទីនេះ។ ដោយសារ មាន ចំនួន សិស្ស តិច (ប្រហែល ជា ៩០នាក់ ក្នុង មួយ ជំនាន់ៗ និង ចំនួន សាស្ត្រាចារ្យ ដ៏ច្រើន លើសលប់ និស្សិត មាន ភាពងាយស្រួល ក្នុងការទំនាក់ទំនង សួរ សំនួរ ទៅកាន់ សាស្ត្រាចារ្យ និង ទទួល បាន មេរៀន បំប៉ន បន្ថែម ក្រៅ ពី ការសិក្សា នៅ ក្នុង ម៉ោង រៀន ធម្មតា។ ចំណុច ពិសេស ដែល ធ្វើ អោយ សាលា នេះ ខុស ពី សាលា ដ៏ទៃៗ ទៀត គឺថា ESPCI មាន ម៉ោង ធ្វើ ការអនុវត្ត ផ្ទាល់ (TP) រហូត ដល់ ២០ ម៉ោង ក្នុង មួយ សប្តាហ៍ ហើយ អ្វី ដែល ពិសេស លើសពីនេះ ទៅទៀត នោះ គឺថា ESPCI មានម៉ោង បន្ថែម ដែល មាន លោកគ្រូ រឺក៏ អ្នកគ្រូ ជា អ្នកបង្រៀន (Tutorat) ដែល ក្នុង ម៉ោងនេះ មាន សិស្ស ត្រឹមតែ បួន ទៅ ប្រាំនាក់ ប៉ុណ្ណោះ ក្នុង មួយ ថ្នាក់ៗ ហើយ សាស្រ្តាចារ្យ ភាគច្រើន ជា អ្នកស្រាវជ្រាវ ផ្ទាល់ នៅ ក្នុង មន្ទីរ ពិសោធន៍ ដែល មាន សម្ថភាព ក្នុង ការពន្យល់ បាតុភូត បាន ច្បាស់លាស់។ គួរ បញ្ជាក់ ដែរ ថាមុន នឹង ដល់ម៉ោង នេះ និស្សិត ត្រូវ ដោះស្រាយ បញ្ហា ដែល សាស្រ្តាចារ្យ ដាក់ អោយ ដែលប្ រការ នេះ ធ្វើ អោយ និស្សិត មាន សម្ថភាព ក្នុង ការវិភាគ និង យល់ច្បាស់ ពីអ្វី ដែល ប្រធាន បញ្ហា ចង់ បាន។ សូម បញ្ជក់ ថា មុខវិជ្ចា ដែល យើង រៀន នៅ ឆ្នាំទីមួយ (Bac+3) ទីនេះ សុទ្ធតែ មុខវិជ្ជា ដែល ប្រើប្រាស់ ចំនេះដឹង មូលដ្ឋាន នៅ ឆ្នាំទី១ និង ទី២ នៅ សាលា តិចណូ ដូច្នេះ សូម កុំ មាន ការព្រួយបារម្ភ ណា ដែល ថា យើង រៀន មិន ទាន់គេ ហើយ ដូច បាន បញ្ជាក់ ពី ដើម អញ្ចឹង បើទោះជា យើង មាន បញ្ហា លើ មុខវិជ្ចា ខ្លះ ក៏ មាន សាស្ត្រាចារ្យ ចាំ ផ្តល់ នូវ គួរ បំប៉ន ជា ពិសេស មាន សិស្ស ច្បង ជា ជនជាតិ ខ្មែរ ដូចគ្នា។ សំរាប់ពត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់សាលាតែម្តងដែល យើងខ្ញុំបានភ្ជាប់មកជាមួយនូវ Link ខាងក្រោមនេះ: www.espci.fr

 

 

 

This entry was posted in Study in France, Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s