ENSTA ParisTech

logo_ensta-svg

ENSTA ParisTech ដែល មាន ឈ្មោះ ហៅ ពេញ ថា Ecole Nationale Supérieure de Techniques Avancées, ដែល មាន ន័យ ជា ភាសាខ្មែរ ថា សាលា ជាតិ ជាន់ ខ្ពស់ ផ្នែក បច្ចេកទេស កម្រឹត ខ្ពស់ គឺ ជា សាលា បច្ចេកទេស វិស្វកម្ម ដ៏ ធំ និង ល្បីល្បាញ មួយ ក្នុង ចំណោម សាលា វិស្វកម្ម ដ៏ទៃ ទៀត នៅ ក្នុង ប្រទេស បារាំង។ នា ពេល បច្ចុប្បន្ន នេះ ក្នុង ពេល មួយ ឆ្នាំៗ សាលា នេះ ផ្តល់ សញ្ញាប័ត្រ ថ្នាក់ វិស្វករ ដល់ និស្សិត ចំនួន ប្រហែល ១៦០ នាក់ មាន ន័យ ថា សាលា នេះ ជ្រើសរើស យក សិស្ស ចំនួន តែ ប្រហែល ១៦០ នាក់ តែ ប៉ុណ្ណោះ ក្នុង មួយ ឆ្នាំ ហើយ និស្សិត ដែល អាច ចូល រៀន នៅ សាលា នេះ ក៏ ត្រូវ ឆ្លង កាត់ ការ ប្រលង ប្រជែង ដ៏ ស្វិតស្វាញ ដូច សាលា វិស្វកម្ម (grandes écoles) ដ៏ទៃ ទៀត ដែរ។ គោលដៅ សំខាន់ បំផុត របស់ សាលា នេះ គឺ ដើម្បី បណ្តុះ បណ្តាល នូវ វិស្វករ ជំនាញ ដើម្បី ធានា រ៉ាប់រង នូវ ការ បង្កើត នូវ conception, ការ អនុវត្តន៏ ផ្ទាល់ និង ការ ដឹកនាំ នូវ ប្រព័ន្ធ ដ៏ ស្មុកស្មាញ ក្រោម ទំនាប សេដ្ឋកិច្ច ដ៏ ពិបាក និង ក្នុង ស្តង់ដា អន្តរជាតិ (Former des ingénieurs capables d’assurer la conception, la réalisation et la direction des systèmes complexes sous des contraintes économiques fortes et dans un environnement international)។ សាលា នេះ ត្រូវ បាន បង្កើត ដំបូង បង្អស់ នៅ ឆ្នាំ ១៧៤១ ដោយសារ តែ ពេល នោះ ប្រទេស បារាំង មាន កង្វះខាត ផ្នែក ចំនេះដឹង នៃ ទ្រឹស្តី គណិតវិទ្យា និង រូបវិទ្យា ដែល មាន សារៈសំខាន់ សំរាប់ ការយល់ដឹង អោយ បាន ច្បាស់លាស់ ស៊ីជំរៅ ពី វិធីសាស្រ្ត យោធា ជើងទឹក ពី ទ្រឹស្តី នៃ ការ បង្កើត យាន្ត ដឹកជញ្ជូន ជើងទឹក និង ការសាង់សង់ អាគារ លើ ទឹក (génie maritime)។ ដោយសារ តែ ដូច្នោះ ហើយ ទើប សាលា នេះ ក៏ ស្ថិត នៅ ក្រោម ការគ្រប់គ្រង របស់ ក្រសួង ការពារជាតិ បារាំង ដូច សាលា ប៉ូលីតិចនិច ដែរ តែ ខុស ត្រង់ ថា និស្សិត ដែល រៀន នៅ សាលា នេះ មិនមាន ងារ ជា ទាហាន និង មិន ទទួល ប្រាក់ខែ ទាហាន ដូច និស្សិត ដែល រៀន នៅ សាលា ប៉ូលីតិចនិច ទេ។ ENSTA ParisTech បង្កើត ដំបូង នៅ ក្នុង ទីក្រុង ប៉ារីស ប៉ុន្តែ បាន ប្តូរ ទីតាំងទៅ នៅ តំបន់ ប៉ែក ខាង ត្បូង នៃ ទីក្រុង ប៉ារីស (Palaiseau) ដែល ស្ថិត នៅ ជាប់ គ្នា ជាមួយ សាលា ប៉ូលីតិចនិច ចាប់ពី ឆ្នាំ ២០១២ មក។ ចំពោះ កម្មវិធីសិក្សា នៅ សាលា ENSTA ParisTech, ក៏ ដូចជា សាលា វិស្វកម្ម (Grande Ecole) ដទៃ ទៀត ដែរ ការសិក្សា ប្រព្រឹត្ត ទៅ រយៈពេល ៣ឆ្នាំ ដើម្បី ទទួល បាន សញ្ញាបត្រ វិស្វករ។ គួរបញ្ជាក់ ថា រយៈពេល សិក្សា តែ បីឆ្នាំ ដោយសារតែ សិស្ស ដែល ប្រឡង ចូល ដើម្បី សិក្សា នៅ សាលា នេះ សុទ្ធ តែ បញ្ចប់ ការសិក្សា ថ្នាក់ត្រៀម ប្រលង Classe Préparatoire រយៈពេល ពីរ រឺ ក៏ បីឆ្នាំ រួច មក ហើយ បន្ទាប់ ពី បញ្ចប់ មធ្យម សិក្សា បាក់ឌុប។ នៅ ឆ្នាំ សិក្សា ទី១ នៃ សាលា ENSTA ParisTech, ការសិក្សា ផ្តោត ទៅ លើ ចំណេះដឹង មូលដ្ឋាន ផ្នែក វិទ្យាសាស្ត្រ ដែល វិស្វករ គ្រប់រូប គួរតែ យល់ដឹង។ ការសិក្សា ផ្តោតលើ ដែន សំខាន់ បីយ៉ាង គឺ គណិតវិទ្យា អនុវត្តន៏ (Mathématiques Appliquées), វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា នៃ ពត័មានវិទ្យា និង ទំនាក់ទំនង (Sciences et Technologies de l’Information et des Communications) និង រូបវិទ្យា គីមីវិទ្យា និង មេកានិច (Physique, Chimie et Mécanique)។ បន្ទាប់ ពី មុខវិជ្ជា វិទ្យាសាស្រ្ត ទាំងនេះ ក៏ មាន មុខវិជ្ជា មួយ ចំនួន ទៀត ដូចជា សេដ្ឋកិច្ច គ្រប់គ្រង និង ភាសាបរទេស។ នៅ ឆ្នាំទីពីរ និស្សិត ចាប់ផ្តើម ជ្រើសរើស មុខ ជំនាញ របស់ ខ្លួនតែ ដោយសារ តែ សាលា នេះ ជា សាលា ចំណេះដឹង ទូទៅ (formation généraliste), ទោះបី ជា និស្សិត ជ្រើសរើស មុខជំនាញ ណាមួយ ក៏ដោយ ក៏គេ នៅ តែ មាន សិទ្ធ ជ្រើសរើស យក មុខវិជ្ជា មួយ ចំនួន ដែល គេ ចូលចិត្ត ចង់រៀន ទោះ បី ជា មុខវិជ្ជា នោះ មិន ស្ថិត នៅ ក្នុង ជំនាញ ដែល គេជ្ រើសរើស។មុខ ជំនាញ ដែល និស្សិត អាច ជ្រើសរើស រៀន នៅ សាលា ENSTA ParisTech រួមមាន៖ ផ្នែកដឹកជញ្ជូន Transport (Automobile and Railway Transportation, Offshore and Naval Achitechure, Space Propulsion), ផ្នែក ថាមពល ផលិតកម្ម និង បរិស្ថាន Energy, Production and Environment (Process Engineering and Sustainable Development, Nuclear Energy, Environment, Oceanography and Climate, Industrial Engineering), ផ្នែកវិស្វកម្ម គណិតវិទ្យា Engineering Mathematics (Optimization, Operational Reserach and Command Systems, Financial Mathematics, System Modeling), ផ្នែក ព័ត៌មានវិទ្យា និង ប្រព័ន្ធទំនាក់ទំនង Information and Communication Systems (Information Systems, Multimedia and Communication, Robotics and Embedded Systems, ICT and Transport)។ សំរាប់ ឆ្នាំទីបី នៃសាលា ENSTA ParisTech និស្សិត នឹង សិក្សា ឱ្យ បាន ស៊ីជម្រៅ លើ ជំនាញ ដែល គេ ជ្រើសរើស នៅឆ្នាំ ទីពីរ។ នៅ ពេល បញ្ចប់ ឆ្នាំ ទីបី និស្សិត នឹង ទទួល បាន សញ្ញាប័ត្រ ថ្នាក់វិស្វករ ដែល មាន តម្លៃ ស្មើនឹង សញ្ញប័ត្រ ថ្នាក់អនុបណ្ឌិត ជំនាញ។ ក្រៅពី កម្មវិធី សិក្សា ថ្នាក់ វិស្វករ សាលា នេះក៏ មាន កម្មវិធី ផ្សេងទៀត ដូចជា អនុបណ្ឌិត ស្រាវជ្រាវ និង ថ្នាក់បណ្ឌិត ផងដែរ។

សម្រាប់ ព័ត៌មាន បន្ថែម អ្នក ដែលមាន ចំណាប់ អារម្មណ៏ អាចចូល ទៅកាន់ ៖

www.ensta-paristech.fr

http://fr.wikipedia.org/wiki/ENSTA_ParisTech

 

 

This entry was posted in Study in France, Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s