ត្រៀមប្រលង

         នៅទំព័រខាងមុខ អ្នកប្រហែលជាបានជ្រាបហើយ អំពីពត័មានទូទៅរបស់សាលា និងលក្ខខណ្ឌ ផ្សេងៗនៃ ការស្នើរសុំ ជាបេក្ខភាពសម្រាប់ការ ប្រលងជ្រើសរើសនិស្សិត ទៅសិក្សានៅ Grande École Française។ នៅឡើយតែការត្រៀមខ្លួនសម្រាប់ ការប្រកួតប្រជែងដ៏ស្វិតស្វាញមួយនេះវិញ តើអ្នកគួរ តែរៀន ត្រៀមត្រង់ ចំនុចណាខ្លះដើម្បីកុំឲ្យខាតពេលវេលា? ដើម្បីបានជំនួយដល់អ្នកទាំងអស់គ្នា និស្សិតជ័យលាភី កម្ពុជាយើង ដែលបាន និង កំពុងតែសិក្សានៅក្នុង Grande École បានរៀបចំជាគម្រូរលំហាត់ និង សំនួរសម្រាប់ការប្រលងមួយនេះ។

       គួរកត់សម្គាល់ផងដែរថា ចាប់តាំងពីជំនាន់ X2016 មកគណកម្មាធិការនៃការប្រលងរបស់ សាលា ប៉ូលីតិចនិក បានធ្វើកំណែទម្រង់ទៅលើ វិញ្ញាសារសរសេរពី ប្រភេទសំនួរពហុជ្រើសរើស មកជា ប្រភេទ លំហាត់វែង បណ្តាក់គ្នាវិញ ដែលវាតម្រូវឲ្យបេក្ខជន សរសេរបញ្ចូលនៅរាល់ ដំណោះស្រាយ និងការពន្យល់ របស់គេទៅក្នុង សន្លឹកកិច្ចការ។ ដូច្នេះបានជាអ្នក ប្រហែលជា នឹងឃើញវិញ្ញាសារ គម្រូរមួយមួយចំនួន ដែល ជាប្រភេទសំនួរពហុជ្រើសរើស។ ចាប់ពីពេលនេះតទៅ ពួកយើងព្យាយាមស្វែងរក និងស្នើរគំរួលំហាត់ស៊េរីថ្មី ដើម្បីឲ្យសមស្របទៅនឹងកម្មវិធី។

             ដោយឡែក ការធ្វើតេស្តផ្ទាល់មាត់នៅរក្សាដដែល។ ខាងក្រោមនេះគឺជាតំណភ្ជាប់ទៅកាន់លំហាត់ និងសំនួរ ទាំងនោះ៖

 1. សំណេរ៖
  1. ប្រភេទសំនួរពហុជ្រើសរើស
   1. គណិតវិទ្យា
   2. រូបវិទ្យា
  2. ប្រភេទសំនួរបើក
   1. គណិតវិទ្យា
   2. រូបវិទ្យា
 2. ផ្ទាល់មាត់
  1. គណិតវិទ្យា
  2. រូបវិទ្យា
  3. ចំណេះដឹងទូទៅវិទ្យាសាស្រ្ត